អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា - BNP

Breaking

Friday, January 7, 2022

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា

នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឆ្នាំ២០២១ ដើម្បីអបអរសាទរថ្ងៃបុណ្យទិវារជ័យជំនះជាតិ៧មករា (៧ មករា១៧៧៩~៧មករា ២០២២) ដែលធ្វើឡើងនៅក្លឹបវាយសីស្តេចកន។


មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអបអរសាទរចំពោះជ័យលាភី ដល់ក្រុមជ័យលាភី ដែលបានខិតខំប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ ដែលជាចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ពិសេសចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តាមរយៈការប្រកួតប្រជែង បានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡា ឱ្យមានការវិវឌ្ឍឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងបង្កើតឱ្យមានកម្មវិធីវាយសីនេះបន្តទៅឆ្នាំក្រោយៗទៀត។


បើតាមលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល០២ថ្ងៃ នៅថ្ងៃទី០៥ និងទី០៦ ខែមករា ឆ្នាំ២០២២ ជាលទ្ធផលប្រភេទកីឡាវាយសី អាយុ ៥០ឆ្នាំឡើង


-ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡា ឧកញ្ញា អាន ម៉ាឌី និង កញ្ញា ឡេង ដាវី មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ពាន ០១ ទង់អនុស្សាវរីយ៍ ០១ សម្ភារៈកីឡា ថវិកា និង ម៉ូតូ០១ គ្រឿង

-ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡា ឧកញ្ញា ម៉ែន សុភក្តិ និង លោក ស៊ាន កុសល្យ មកពីក្លឹបវាយសីចំការកៅស៊ូជប់ ដោយទទួលបានទង់អនុស្សាវរីយ៍ ០១ សម្ភារៈកីឡា និងថវិកា ២,០០០,០០០ រៀល។

-ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា លោក ជឹម ចាន់រិទ្ធ និង លោក អោម មុន្នី មកពីក្លឹបវាយសីម៉ារីសា  ដោយទទួលបាន ទង់អនុស្សាវរីយ៍ ០១ សម្ភារៈកីឡា និងថវិកា ១,០០០,០០០ រៀល។ 


សម្រាប់ប្រភេទកីឡាវាយសី ក្រោមអាយុ ៥០ ឆ្នាំ 

-ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡា លោក ស៊ឹម ពិសី និង លោក អ៉ិត ឡេង មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ពាន ០១ / ទង់អនុស្សាវរីយ៍ ០១ សម្ភារៈកីឡា ថវិកា និង ម៉ូតូ ០១ គ្រឿង។ 

-ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡា លោក កែវ ចិន និង លោក ទិត្យ ប៊ុនឆៃ មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ទង់អនុស្សាវរីយ៍ ០១ សម្ភារៈកីឡា និងថវិកា ២,០០០,០០០ រៀល។

-ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា លោក រ៉ន សូហ៊ាង និង លោក ជា វិចិត្រ មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ទង់អនុស្សាវរីយ៍ ០១ សម្ភារៈកីឡា និងថវិកា ១,០០០,០០០ រៀល៕









 

No comments:

Post a Comment

Pages