ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ - BNP

Breaking

Saturday, January 29, 2022

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី្រ និងកុមារ ខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ។


វេទិកាពិភាក្សានេះដោយមានកិច្ចសហការរៀបចំដោយ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងសហការគាំទ្រដោយ អង្គការ WaterAid និង World Vision។ គោលបំណងគឺដើម្បីចែករំលែកបទពិសោធន៍ អំពីភាពជាអ្នកដឹកនាំរបស់ស្ត្រី លើគ្រប់វិស័យ និងជំរុញឱ្យមានការជជែកពិភាក្សាអំពីសកម្មភាពរបស់ស្ត្រី ព្រមទាំងរៀបចំបណ្តាញស្ត្រីនៅថ្នាក់ក្រោមជាតិ ដោយមានវាគ្មិន ពិភាក្សា និងផ្តល់បទពិសោធន៍ ដល់សមាជិក សមាជិកាដែលបានចូលរួម។


លោកជំទាវ តុង ណារី បានផ្តាំផ្ញើ នឹងធ្វើការណែនាំដល់ស្រ្តី សូមទទួលយកបទពិសោធន៍ នឹងស្វែងយល់ពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងធ្វើសេចក្តី សម្រេច។ លោកជំទាវ បានបន្តថា៖ ស្រ្តីត្រូវមានការគាំទ្រសមស្របដែលត្រូវផ្តល់ដល់ស្ត្រី ដើម្បីបង្កើត និងធានានូវបរិយាកាសអំណោយផល សម្រាប់ការចូលរួម និងការដើរតួនាទីកាន់តែសំខាន់របស់ស្ត្រី ក្នុងជីវភាពសង្គម សេដ្ឋកិច្ច និងនយោបាយ។

 

ក្នុងវេទិកា វាគ្មិន បានពិភាក្សា និងផ្តល់បទពិសោធន៍ ដែលជាកត្តាឧបសគ្គចម្បងរបស់ស្រ្តីរួមមាន៖ បន្ទុកគ្រួសារ កង្វះការលើកទឹកចិត្ត ការគាំទ្រ ឥទ្ធិពលរបស់បុរសលើសលប់ក្នុងវិស័យ​សាធារណៈ ការអប់រំ សមត្ថភាព ទំនុកចិត្តរបស់ស្ត្រីនៅទាប ការរើសអើងដោយបុរស និងស្ត្រីដទៃទៀត ផ្នត់គំនិតដែល​រឹតត្បិតសេរីភាពរបស់ស្ត្រី និងឧបសគ្គផ្នែកសុខភាព(ត្រូវបានគេយល់ថាមានភាពទន់ខ្សោយ និងការមានគភ៌)៕







 

No comments:

Post a Comment

Pages