សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ - BNP

Breaking

Tuesday, January 25, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣

នាព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ដម៉ាក Ford Ranger Pick-up ចំនួន១៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងស្នងការនគរបាលខេត្តជាប់ព្រំដែន ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១០៥រូប។


ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ ស្ដីពីការបែងចែករថយន្ដ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ជូនដល់វរសេនារតូចនគរបាលការពារព្រំដែនប្រចាំភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ ជូន សម្ដេចក្រឡាហោម និងអង្គពិធីថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល សម្តេច បានឆ្លៀតយកពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ១៩ គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាព្រឹកនេះ។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នឹងរៀបចំកត់ត្រារថយន្តទាំង ១៩គ្រឿងនេះ ចូលក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងមហាផ្ទៃ តាមបែបបទ និងនីតិវិធីជាធរមាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ជារួម អំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រហោម ទាំង ៦លើក មានរថយន្តសរុបចំនួន២៦៤ គ្រឿង ក្នុងនោះ ម៉ាក Mazda Pick-Up ៣៣គ្រឿង និងម៉ាក Ford Ranger Pck-Up ២៣១គ្រឿង។


នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្ដេច ពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមសារជាថ្មីម្ដងទៀត ក្នុងការបែងចែក និងប្រគល់ដល់អង្គភាពនគរបាលជាតិកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់បំពេញបេសកកម្មរបស់ខ្លួន។


សម្ដេចក្រឡាហោម បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលបានចែករថយន្ដ Ford Ranger Pck-Up ដល់អង្គភាពនគរបាលជាតិទូទាំងប្រទេស តាំងពីឆ្នាំ២០១៩មក មានចំនួនសរុប ២៦៤គ្រឿង។ សម្ដេច ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវថែទាំរថយន្ដទាំងនោះ ឱ្យប្រើប្រាស់យូរអង្វែង សម្រាប់បម្រើក្នុងវិស័យនគរបាលជាតិ។


ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗទៀត ដើម្បីឱ្យសង្គមជាតិកម្ពុជា មានសុខសន្ដិភាព។ សម្ដេច បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិ ត្រូវបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងចូលរួមរំលែកមរណៈទុក្ខឫមួយគ្រួសារ នគរបាលជាតិ ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ក្នុងបេសកកម្មបំពេញភារកិច្ចជាកម្លាំងជួរមុខជូនប្រទេសជាតិទប់ស្កាត់ និងប្រឆាំងជាមួយជំងឺកូវីដ-១៩៕










 

No comments:

Post a Comment

Pages