ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើការការងារនៅច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម - BNP

Breaking

Thursday, January 20, 2022

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើការការងារនៅច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើការការងារនៅច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយ ឯកឧត្តម ស៊ា កុសល ប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូក្រសួងមហាផ្ទៃ និងមានការចូលរួមដោយ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនទ្វេរភាគីទាំងបី តំណាងសាខាគយ និងរដ្ឋាករខេត្ត មេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំងបី ព្រមទាំងជំនួយការច្រកទ្វារព្រំដែនទ្វេរភាគី ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕






 

No comments:

Post a Comment

Pages