ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ អញ្ជេីញចូលរួមក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលនិទ្ទេស A ចំនួន ២៦នាក់ - BNP

Breaking

Monday, January 24, 2022

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ អញ្ជេីញចូលរួមក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលនិទ្ទេស A ចំនួន ២៦នាក់

នារសៀលថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២នេះ​ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធី​ជួបសំណេះសំណាលជាមួយ សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលនិទ្ទេស A ចំនួន ២៦នាក់ ក្នុងសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។ 


ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ប្រធានការិយាល័យអប់រំក្រុង ស្រុក នាយកសាលាដែលសិស្សជាប់និទ្ទេស A ព្រមទាំងមាតាបិតាសិស្សទាំង ២៦នាក់។


ថ្លែងក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករឭក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងចៅៗនាពេលនេះ។


លោកជំទាវក៏បានស្វាគមន៍ និងមានមោទនភាព ចំពោះជ័យលាភីរបស់សិស្សនិទ្ទេស A ទាំងអស់ និងអបអរសាទរចំពោះសិស្សានុសិស្ស ទាំង ២.៥១៦នាក់ ដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា ២០២០-២០២១នេះ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោកគ្រូ  អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំ ។ 


លោកជំទាវក៏បានអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។ 


អំណោយផ្ដល់ជូនសិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ម៉ូតូ ០១គ្រឿង មួកសុវត្ថិភាព ១ និងថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភដល់ការិយាល័យអប់រំស្រុក ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងនាយកសាលាទាំង ១១ ដែលមានសិស្សជ័យលាភី ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕









 

No comments:

Post a Comment

Pages