អាជ្ញាធរខេត្តកោះកុង ​ដឹកនាំ​ក្រុម​ការងារ​ចុះសួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ - BNP

Breaking

Monday, January 17, 2022

អាជ្ញាធរខេត្តកោះកុង ​ដឹកនាំ​ក្រុម​ការងារ​ចុះសួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោក ហោ សេរីវឌ្ឍន៍ ស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩​ បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះសាក​សួរ​សុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។


នាឱកាសនោះ​ លោកបណ្ឌិត​ បានសម្តែងនូវការចូលរួមសោកស្តាយ​ និងរំលែកទុក្ខដល់សមាជិកក្រុមគ្រួសាររងគ្រោះទាំងនោះ​ និងក្នុងការសម្រួលដល់ការលំបាកចំពោះមុខ ក្រុមការងារក៏បាន​នាំ​យក​អំណោយ​ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ពេជ​ ចន្ទមុន្នី​ ដេីម្បីរួមចំណែក​ ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​ដែលកំពុងជួបការលំបាកទាំង៣ខាងលេីនោះផងដែរ។ 


សម្ភារ និងថវិកាដែលបានឧបត្ថម្ភ ក្នុងមួយគ្រួសារមានដូចជា ​៖ 

១. ទឹកត្រី​ ៣យួរ (៦ដប)ក្នុងមួយគ្រួសារ ១យួរ

២. ភេសជ្ជៈ Pocari sweat ៣កេស ក្នុងមួយគ្រួសារ ១កេស

៣. ជែលលាងដៃ = ១ដប ( ៥០០ml W.A.O )

៤. តែខ្ញីទឹកឃ្មុំ = ១ប្រអប់

៥. សាប៊ូបោកសំលៀកបំពាក់ = ១ដប

៦. ច្រាសដុសធ្មេញ = ៥ដើម

៧. កន្ត្រៃកាត់ក្រចក = ៥កន្ត្រៃ

៨. ត្រីខ ៣យួរ (១២កុំប៉ុង) ក្នុងមួយគ្រួសារ ១យួរ

៩. ទឹកសុីអុីវ​ ៣យួរ (៦ដប) ក្នុងមួយគ្រួសារ ១យួរ

១០. មីម៉ាម៉ា ៣កេស (៣០កញ្ចប់)ក្នុងមួយគ្រួសារ១កេស

១១.អង្ករ៥០គ.ក្រ. ក្នុងមួយគ្រួសារ

១២. ម៉ាស់ ៦ប្រអប់ ក្នុងមួយគ្រួសារ២ប្រអប់

១៣.ថវិកា ៦លានរៀល ក្នុង១គ្រួសារ ២លានរៀល

១៤.ថ្នាំពេទ្យ៣កញ្ចប់ =មួយកញ្ចប់ ក្នុង១គ្រួសារ                                                                +ក្នុងកម្មវិធីទទួលអំណោយនេះផងដែរ ប្រជាពលរដ្ឋរងគ្រោះទាំង៣គ្រួសារ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូរ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងនោះពួកគាត់ក៏បានរៀបចំជានំបញ្ចុកសម្លរការី សម្រាប់ជាការអរគុណដល់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋក្បែរខាងដែលបានជួយសង្គ្រោះតាមរយៈការពន្លត់អគ្គិភ័យបានទាន់ពេលវេលា និងធ្វើអោយទំហំនៃការឆេះត្រឹមតែ៣ខ្នងផ្ទះ ដែលនេះជាស្មារតីសាមគ្គីជួយយកគ្នាក្នុងគ្រាអាសន្ន៕




 

No comments:

Post a Comment

Pages