លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា - BNP

Breaking

Saturday, January 1, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលជួបសម្តែងការគួរសម និងនាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជូនលោកជំទាវសម្រាប់ជួយដល់សកម្មភាពមនុស្សធម៌ផ្សេងៗ  នាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សុខគង់ ក៏បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ ១៩ នៅកម្ពុជា តាមរយៈ ការព្យាបាល និងការផ្តល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ 


ជាការឆ្លើយតប លោកជំទាវកិតិ្តសង្គបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ហេង សុខគង់ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់ទាំងកលាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយទទួលបាននូវលទ្ធផលល្អ និងគ្រប់គ្រងនូវស្ថានការណ៍នៃការឆ្លងរីករាលដាលបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កើតសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានេះឡើង ជួយដល់ការងាររបស់សុខាភិបាល ដើម្បីជួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ 


សម្ភារៈដែលទទួលបាននៅថ្ងៃនេះ រួមមាន អង្ករ ១តោន មី១០០កេស ស្បែកជើងសុវត្ថិភាព ២០០គូ ម៉ាស់ ៨កេស និងថ្នាំប៉ារ៉ាសេតាមុល ៤កេស ថ្នាំ Bromhexine ៥០ប្រអប់ និង ថ្នាំ Cetrizine ៥០ប្រអប់ ៕





 

No comments:

Post a Comment

Pages