ជនសង្ស័យ ២រូប ដែលត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួន បានសារភាពថា រថយន្តឡិចស៊ីស GS300 ដែលជិះទៅប្លន់ស្រីស្រស់ អ៊ាន សៀវម៉ី គឺជារថយន្តរបស់លោក William Guang ហើយជនសង្ស័យបានយកគ្រឿងអលង្ការប្លាទីននោះ ទៅរំលាយលក់បានជាង ៥ពាន់ដុល្លារសហរដ្ឋអាមេរិក - BNP

Breaking

Tuesday, December 21, 2021

ជនសង្ស័យ ២រូប ដែលត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួន បានសារភាពថា រថយន្តឡិចស៊ីស GS300 ដែលជិះទៅប្លន់ស្រីស្រស់ អ៊ាន សៀវម៉ី គឺជារថយន្តរបស់លោក William Guang ហើយជនសង្ស័យបានយកគ្រឿងអលង្ការប្លាទីននោះ ទៅរំលាយលក់បានជាង ៥ពាន់ដុល្លារសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ៖ ការបង្ក្រាបក៏ក្តៅគគុករបស់សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈានដល់ការចាប់ខ្លួនមនុស្សចំនួន ១៤នាក់ ក្នុងនោះមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេខ្លោង ។

ជនសង្ស័យ ២រូប ដែលត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនបាននៅចំណុចភូមិវាលថ្លាន់ សង្កាត់កងណយ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលបើករថយន្តប្រុងយកទៅដុតកំទេចចោលនោះ ត្រូវបានប្រគល់ទាំងមនុស្ស និងរថយន្តទៅឱ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យ ទីតាំងកន្លែងកើតហេតុប្លន់ផ្ទះអ្នកលក់ឡេសាច់សខ្ចី អ៊ាន សៀវម៉ី។

នៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំងពីរនាក់ខាងលើ បានបញ្ជាក់ថា រថយន្តឡិចស៊ីស GS300 ដែលជិះទៅប្លន់ស្រីស្រស់ អ៊ាន សៀវម៉ី គឺជារថយន្តរបស់លោក William Guang។ ហើយជនសង្ស័យបានយកគ្រឿងអលង្ការប្លាទីននោះទៅរំលាយលក់បានជាង ៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានកោះសន្តិភាព។ សមត្ថកិច្ចបានបន្តថា រថយន្តឡិចស៊ីស GS-300 នេះ កំពុងត្រូវបានរក្សាទុកនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចំណែកឯជនសង្ស័យប្រុសម្នាក់ និងស្រីម្នាក់ ដែលត្រូវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នោះ កំពុងត្រូវបានសាកសួរនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នោះដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលរូបនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា តាមការសាកសួរចម្លើយជនសង្ស័យទាំង២នាក់នេះ រួមជាមួយនឹងបក្សពួក១២នាក់ទៀត ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះផង គឺជាបក្សពួកតែមួយ ក្នុងនោះមានឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក គឺជាមេខ្លោង និងជាអ្នករៀបចំផែនការប្លន់ថែមទៀតផង។

ជនសង្ស័យទាំង២ បានប្រាប់សមត្ថកិច្ចទៀតថា ក្រោយពីប្លន់បាន មេខ្លោងបានដឹងទាំងអស់ថា គ្រឿងពេជ្រមានចំនួនប៉ុន្មានខ្សែ និងប្លាទីនប៉ុន្មាន គឺដឹងទាំងអស់ មិនតែប៉ុណ្ណោះ ឈ្មោះ William Guang បានប្រើឲ្យស្ត្រីឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី យកគ្រឿងប្លាទីនទៅរំលាយនៅផ្សារកណ្ដាល រួចយកទៅលក់នៅឯផ្សារចាស់ បានជាង ៥ពាន់ដុល្លារអាមេរិកថែមទៀតផង។

ប្រភពដដែលបានបន្តទៀត នៅយប់ថ្ងៃទី១០ ខែធ្នូ ជនសង្ស័យទាំង២នាក់បានបើករថយន្តដើម្បីយកទៅដុតចោល ប៉ុន្តែត្រូវបានកម្លាំងតាមជាប់រហូតពីកន្លែងមួយទៅកន្លែងមួយទៀត រហូតដល់ផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបឃាត់បាន។ បន្ទាប់មក បាននាំមកកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយបើទោះបីជាពេលនេះទាំងនគរបាល និងកងរាជអាវុធហត្ថឃាត់បានដល់ទៅ១៤នាក់ហើយក្ដី ក៏ការស៊ើបអង្កេតនៅតែបន្តទៀតនៅឡើយ ព្រោះសង្ស័យថា អាចនឹងនៅសេសសល់បក្សពួកខ្លះទៀត៕






 

No comments:

Post a Comment

Pages