បើកកង់បីឥណ្ឌាបត់ត្រឡប់ថយក្រោយមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូជាន់ហ្វ្រាំងគេចមិនទាន់ជ្រុលទៅបុកពេញទំហឹង... - BNP

Breaking

Thursday, December 2, 2021

បើកកង់បីឥណ្ឌាបត់ត្រឡប់ថយក្រោយមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូជាន់ហ្វ្រាំងគេចមិនទាន់ជ្រុលទៅបុកពេញទំហឹង...

ភ្នំពេញ÷បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿងបទត្រឡប់ថយក្រោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យបុរសម្នាក់ជិះម៉ូតូមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលទើបមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំម្ចាស់រងរបួសស្រាល ឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ច ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ៈនឹង០០នាទីរសៀល ថ្ងៃទី០១ៈខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខ1GX-0939 បើកធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្សក្នុងទិសដៅជើងទៅត្បូង ខណៈពេលមកដល់ត្រង់ចំណុចនិងសាលាបឹងត្របែកក៏បានបទត្រឡបត់ក្រោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FZ-6664 ជិះស្របទិសដៅគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់មិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលបោកទៅនឹងថ្នល់រងការខូចខាត និងម្ចាស់រងរបួសដាច់ក្រចកដៃបន្តិចបន្តួច ជជែកគ្នាតឹងសរសៃករកត្រូវរៀនខ្លួន។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានធ្វើការវាស់វែង យកកង់បីឥណ្ឌានិងម៉ូតូជនរងគ្រោះមកដាក់អែបខងចិញ្ចើមផ្លូហើយទុកពេលឱ្យភាគីទាំងពីរចចារគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីខាងកង់បីឥណ្ឌាព្រមសងរាល់ការខូចខាតនិងរងរបួសស្នាមទៅឲ្យភាគីខាងម៉ូតូចំនួនទឹកប្រាក់២០$ នៅដើម្បីបញ្ចប់រឿងតែភាគីខាងម៉ូតូមិនព្រមទទួលយកទើបសមត្ថកិច្ចសម្រេចយកកង់បីនិងម៉ូតូទៅរក្សាទុកនៅឯអធិការដ្ថាននគរបាលចរាចរណ៍ខណ្ឌចំការមនជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត។





 

No comments:

Post a Comment

Pages