អភិបាលខេត្តក្រចេះ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាអាវរងារ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា ចាស់ជរាចំនួន៥០នាក់ ក្នុងឃុំចំនួន៨ នៃស្រុកព្រែកប្រសព្វ - BNP

Breaking

Thursday, December 9, 2021

អភិបាលខេត្តក្រចេះ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាអាវរងារ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា ចាស់ជរាចំនួន៥០នាក់ ក្នុងឃុំចំនួន៨ នៃស្រុកព្រែកប្រសព្វ

ព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការីបានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាអាវរងារ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា ចាស់ជរាចំនួន៥០នាក់ ក្នុងឃុំចំនួន៨ នៃស្រុកព្រែកប្រសព្វ។


ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។


ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត។


អំណោយដែលបានផ្តល់ជូនពេលនោះ ក្នុង១នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ជែលលាងដៃ១ដប ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹង អាវរងា១ ថវិកា ៥០,០០០រៀល ជាអំណោយរបស់ឯកឧត្តមផ្ទាល់៕







 

No comments:

Post a Comment

Pages