ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យជាស៊ីមតាកែវ - BNP

Breaking

Monday, December 27, 2021

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យជាស៊ីមតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តមលោកជំទាវ គណៈមេប្រយោគទូទាំងប្រទេស បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យជាស៊ីមាតាកែវ។ ដោយមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រមទាំង លោក លោកស្រី ប្រតិភូអមដំណើរពាក់ព័ន្ធមួយចំនួនផងដែរ។


មានមតិណែនាំនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ គណៈមេប្រយោគនៅតាមមណ្ឌលនីមួយៗ ត្រូវធ្វើការត្រួតបេក្ខជនទាំងអស់ ដោយមិនត្រូវឱ្យមានការនាំយកនូវរាល់សំណេរឯកសារ (ព្រីយ៉ុង) យកមណ្ឌលប្រឡងឡើយ។ ជាពិសេសរាល់បេក្ខជនទាំងអស់មុនចូលប្រឡង ត្រូវធ្វើការបង្ហាញប័ណ្ណចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ និងវាស់កម្ដៅ ព្រមទាំងបិទស្ទីកឃ័រសម្គាល់លើអាវបេក្ខជននីមួយ មុនចូលប្រឡង។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់បេក្ខជនទាំងអស់ កុំមានការភិតភ័យហើយត្រូវតាំងចិត្តបញ្ជេញសមត្ថភាពចំណេះដឹងពិតប្រាកដ ដែលខ្លួនបានសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីទទួលបានជោគជ័យ បេក្ខជនទាំងអស់ចាំបាច់គោរពអនុវត្តន៍បទបញ្ជាបទក្នុង ឲ្យបានល្អប្រសើរ ជៀសវាងប្រព្រឹត្តខុសឆ្គង។


ដោយឡែកតាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងខេត្ត មានសរុបចំនួន ១៧មណ្ឌល ក្នុងនោះក្រុងដូនកែវ ០៧មណ្ឌល ស្រុកត្រាំកក់ ០៣មណ្ឌល ស្រុកសំរោង ០៣មណ្ឌល និងស្រុកទ្រាំង ០៤មណ្ឌល មានបេក្ខជនសរុប ៨៧៩៩នាក់៕





 

No comments:

Post a Comment

Pages