រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០ - BNP

Breaking

Saturday, December 18, 2021

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០

នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុង វូស៊ី ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។ 


ឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទីក្រុង វូស៊ី បានឱ្យដឹងថា កិច្ចប្រជុំតាមវីឌីអូ ដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ១.៣៦៦លានដុល្លាអាមេរិក។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំចូលសរុប ២.០០១លានដុល្លាអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់ និងផ្លូវ" លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ។ 


ឯកឧត្តមបានបញ្ជាក់ថា ទីក្រុង វូស៊ី ធ្វើឱ្យសម្រេចការដាក់ចេញគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ី ជិនភីង ប្រមូលធនធាន និងសកម្មភាពលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដើម្បីមិត្តភាពកម្ពុជា ចិន និងកិច្ចសហប្រតិបត្តិការរបស់ខេត្ត ក្រុងទាំងពីរ។ ការខិតខំដំណើរការលើផ្លូវឧស្សាហកម្មទទួលបានផលប្រយោជន៍ទាំងសងខាង លើកកម្ពស់តំបន់សេដ្ឋកិច្ចតំបន់២.០ ជាឈ្នាន់ផ្សារភ្ជាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ខ្លួនផ្ទាល់ឱ្យកាន់តែប្រសើរ ពង្រីកទំហំសហប្រតិបត្តិការឧស្សាហកម្មនេះជានិច្ច ពង្រីកវិសាលភាពសហប្រតិបត្តិការសហគ្រាស ដើម្បីសម្រេចភាពរុងរឿង ជាក្តីស្រមៃរបស់យើងទាំងអស់គ្នា។ 


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងទីក្រុង វូស៊ី ជាខេត្តសម្ព័ន្ធមេត្រីភាព ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែភាគីទាំងពីររក្សានូវទំនាក់ទំនង និងរៀបចំកម្មវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។ ក្នុងនោះក៏មានការជួយឧបត្ថម្ភគាំទ្រពីររដ្ឋបាល ប្រជាជនខេត្តជាំងស៊ូ និងសាខាកាកបាទជាំងស៊ូ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរឈរលើមូលដ្ឋានស្មើភាព និងមានភាពជឿជាក់គ្នា ដើម្បីឧត្តមប្រយោជន៍រួម។ កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ " ខ្សែក្រវាត់មួយផ្លូវមួយ" របស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងគោលដៅថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។ 


លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហូដូ គ្រុប នៅទីក្រុងវូស៊ី ខេត្តជាំងស៊ូ។ ខេត្ត ក្រុងទាំងពីរ បានកំណត់យកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើជាស្ពាន និងជាវេទិកា ដើម្បីទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិច អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត៣ម៉ឺនកន្លែង។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ ទទួលបាន ២,០០១ពាន់លានដុល្លាអាមេរិក កើនឡើង ៤០.០៣ភាគរយ ធៀបរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ផលប្រយោជន៍ និងការងារយ៉ាងច្រើនដល់ខេត្តព្រះសីហនុ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ ហើយវាក៏ដើរតួនាទីជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទូលំទូលាយផ្នែកពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភពលោកផងដែរ។ 


ក្នុងឱកាសនោះក៏មានពិធីចុះហត្ថលេខាចំនួន៤ដូចខាងក្រោម៖ 

១.ពិធីចុះហត្ថលេខាគម្រោងផលិតសំបកកង់ នៃក្រុម ហ៊ុន Jiangsu General Science Technology Co,Ltd។

២.ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងផ្ដល់ជំនួយសាងសង់សួនកុមារ និងបន្ទប់ទឹកអនាម័យសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រវាងសាខាកាកបាទក្រហមនៃទីក្រុង វូស៊ី និងខេត្តជាំងស៊ូ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ៕







 

No comments:

Post a Comment

Pages