រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាបឋមសិក្សាកោះកុងក្នុង - BNP

Breaking

Friday, December 24, 2021

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាបឋមសិក្សាកោះកុងក្នុង

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាបឋមសិក្សាកោះកុងក្នុង។


លោកអភិបាលរងខេត្ត បានលើកឡើងថា សាលានេះកើតឡើងមុនដំបូងនៅឆ្នាំ២០០៨ សិស្សរៀននៅក្នុងរោងដោល តូចមួយគ្មានជញ្ជាំង ហើយបង្រៀនដោយអ្នកគ្រូកិច្ចសន្យាម្នាក់។ មកនៅឆ្នាំ២០១០ អង្គការសង្គ្រោះកុមារកម្ពុជា ប្រចាំខេត្តកោះកុង បានជួយសាងសង់រោលដោល មានចំនួន០២បន្ទប់ ធ្វើអំពីឈើ ប្រក់ស័ង្កសី មិនទាន់មានជញ្ជាំងនៅឡើយ ដោយឃើញភាពលំបាកនេះ ទើបបងប្អូនក្នុងសហគមន៍នេះ រួមគ្នាជាមួយក្រុមហ៊ុន គ្រីនរិចគ្រុប សាងសង់បន្ថែមនៅជញ្ជាំង។ ដោយមិនអាចទ្រាំទ្រ ជាមួយអាកាសធាតុ និងគ្រោះធម្មជាតិបានយូរ រោងដោលនេះបានទ្រុឌទ្រោមបន្តិចម្ដងៗ ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំមន្ទីរ បានប្រជុំពិភាក្សាគ្នា ដើម្បីស្វែងរកម្ចាស់ជំនួយ សាងសង់អគារនេះឡើងវិញ។ ជាភ័ព្វសំណាង របស់សិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សនៅទីនេះ ដែលបានថ្នាក់ដឹកនាំអង្គការសាលារៀនលោក(UWS) ចាប់អារម្មណ៍ចុះមកសិក្សាលើគម្រោងមួយនេះ ហើយសម្រេចផ្ដល់ការសាងសង់អគារថ្មីនេះ និងបណ្ណាល័យ ០១ថ្នាក់ ព្រមទាំងបានបំពាក់បរិក្ខា សម្ភារ ម៉ាស៊ីនភ្លើង...។ 


ក្រៅពីនេះខាងអង្គការក៏បានសាងសង់ផ្ទះស្នាក់គ្រូចំនួន០១ខ្នង មាន ធ្វើអំពីឈើ បង្គន់អនាម័យ០៣បន្ទប់ ធ្វើពីថ្ម ទៀតផង។ កន្លងមកអង្គការសហព័ន្ធសាលារៀនពិភពលោក បានជួយសាងសង់សាលារៀន បានចំនួន១០ខ្នង ស្មើ៤០បន្ទប់ ផ្ទះស្នាក់គ្រូចំនួន១០ខ្នងស្មើ ២០បន្ទប់ បង្គន់អនាម័យចំនួន១០ខ្នង ស្មើ៣០បន្ទប់ និងបានបំពាក់គ្រឿងបរិក្ខា រួចជាស្រេច នៅគ្រប់សាលារៀន ដែលអង្គការបានសាងសង់រួច។ លើសពីនេះទៅទៀត ខាងអង្គការក៏បានឧបត្ថម្ភជាប្រាក់ខែជូន ដល់គ្រូកិច្ចសន្យាតាមសហគមន៍ទៀតផង៕







 

No comments:

Post a Comment

Pages