អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកវិញ្ញាប្រឡងសញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០២១​ - BNP

Breaking

Monday, December 27, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកវិញ្ញាប្រឡងសញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០២១​

ព្រឹកថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបេីកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០២១​ នៅវិទ្យាល័យ​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខេត្តបន្ទាយមានជ័យ​ ​មានមណ្ឌលប្រឡងចំនួន​៧មណ្ឌល​ និងមានបេក្ខជនប្រឡងមានចំនួន៤.៩៤៧នាក់។


ក្នុងឱកាសអញ្ជើញបើវិញ្ញាសារប្រឡងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថា ការប្រឡងឆ្នាំ២០២១នេះ យើងបានធ្វើការរៀបចំដំណើរដោយរលូតទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបា ៣ការពារ និង៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ មានកម្លាំងនគរបាល អាវុធហត្ថ និងការចូលរួមសម្របសម្រួលពីយុវជនសសយកផងដែរ។


ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៍បានផ្ញើសារជូនពរក្មួយៗទាំងអស់ សុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកប្រឡង និងសូមអោយប្រឡងជាប់ ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា៕






 

No comments:

Post a Comment

Pages