សង្ស័យងោកមួយភាំង បើករថយន្តបុករបាំងថ្មការដ្ឋានស្ពានអាកាសចោមចៅក្រឡាប់ផ្ងាជើងម្ខាង - BNP

Breaking

Friday, December 10, 2021

សង្ស័យងោកមួយភាំង បើករថយន្តបុករបាំងថ្មការដ្ឋានស្ពានអាកាសចោមចៅក្រឡាប់ផ្ងាជើងម្ខាង

ភ្នំពេញ: បុរសម្នាក់បើករថយន្តតាកូម៉ាមួយគ្រឿងសង្ស័យងោកមួយភាំង បណ្ដាលឲ្យរេចង្កូតបុករបាំងថ្មដាក់បាំងគំនថ្មនិងខ្សាច់ការដ្ឋានគល់ស្ពានអាកាសចោមចៅបណ្ដាលឲ្យប្រឡប់ផ្ងាងជើងម្ខាង សំណាងល្អអ្នកបើកបរមិនមានរងរបួស។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូឆ្នាំ២០២១ នៅចំណុចស្គាល់ស្ពានអាកាសចោមចៅខាងកើតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតាកូម៉ាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BH-9663ធ្វើដំណើរទៅដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែកុង ងោកមួយភាំងបានរេចង្កូតទៅបុករបាំងថ្មដែលដាក់បាំងគំនរថ្មនិងខ្សាច់បណ្ដាលឲ្យបែករបាំងថ្មមួយកង់និងខូចខាតស្លាកសញ្គាមួយផ្ទាំង ឯរថយន្តក្រឡប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅខាងអ្នកមើលខុសត្រូវការដ្ឋានស្ពានចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ ដោយទាសំណងចំនួន១លានរៀល ដោយខាងម្ចាស់រថយន្តហ៊ានឲ្យតែ២០មុឺនរៀល ដោយមិនត្រូវ ទើបប្រគល់រថយន្តឲ្យទៅសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕







 

No comments:

Post a Comment

Pages