ថាមែនគិតអីចេះខុសៗករណីឃាតកម្មប្រពន្ធបានយកអាកុលមកដុតសម្លា ប់ប្ដីខ្លួនឯងអាយុ៨៥ឆ្នាំម្នាក់ជាគ្រូពេទ្យលក់ឱសថស្ថាន រង{ពន្លក}នៅចាក់អង្រែលើ... - BNP

Breaking

Tuesday, November 16, 2021

ថាមែនគិតអីចេះខុសៗករណីឃាតកម្មប្រពន្ធបានយកអាកុលមកដុតសម្លា ប់ប្ដីខ្លួនឯងអាយុ៨៥ឆ្នាំម្នាក់ជាគ្រូពេទ្យលក់ឱសថស្ថាន រង{ពន្លក}នៅចាក់អង្រែលើ...

ភ្នំពេញ÷ច្បាស់ហើយប្រពន្ធអាយុ៧៧ម្នាក់បានប្រីអំពើឃាតកម្មមកលើប្ដីរបស់ខ្លួនឯងមានអាយុ៨៥ឆ្នាំ ដោយយកទឹកអាកុលមកចាក់ទៅលើប្ដីហើយដុតសម្លា ប់ នៅក្នុងផ្ទះរបស់ខ្លួនតែម្ដង។


ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ០៣ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្រុមទី០៦ ក្នុងភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ជនសង្ស័យមាន ឈ្មោះ ទៀង សុីម ភេទស្រី អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេផ្ទះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ (ត្រូវជាប្រពន្ធ) ក្លាយខ្លួនជាឃាតករ!!


សពជនរងគ្រោះមាន ឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ថ្នាក់នៅផ្ទះលេខ០៣ ជាមួយជនដៃដល់ជាឃាតករ ក្រុមទី០៦ ក្នុងភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ !!


វត្ថុតាងដែលជនសង្ស័យបានសន្សល់ទុកនៅកន្លែងកើតហេតុខាងលើរួមមានដបទឹកសុទ្ធសម្រាប់ដាក់អាកុលចំនួន០១ ដែកកេសមានចំនួន០២ ដើមនឹងអំបោស០១ មានស្នាមឆេះចុង រួមទាំងប្រដាប់សម្រាប់កើបសំរាមចំនួន០១ ចំណែកកំទេចពូកដែលឆេះរួចមានចំនួន០១ ថង់ នឹងមេសោរទ្វារចំនួន០១ៈបន្ថែមទៀតផងដែរ ។


ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះមកដល់ទីតាំងផ្ទះកើតហេតុ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្រពន្ធ ជនរងគ្រោះមាន ឈ្មោះ ទៀង សុីម យកមកធ្វើការសួរនាំ នៅទីស្នាក់ការរដ្ឋបាល ចាក់អង្រែលើ ដើម្បីកសាងសំណុំរឿងនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។


ចំណែកជនរង់គ្រោះវិញក្រោយពីសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តចាក់អង្រែលើ ធ្វើបុណ្យទៅតាមប្រពៃណី។


បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ទៀង ស៊ីម ជាឃាតករមានវ័យ៧៧ឆ្នាំ ត្រូវបានឃុំខ្លួន នៅឯអធិការដ្ឋាននគរបាលដើម្បីរង់ចាំកសាងសំណុំរឿង នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ឈាមស្រែកស្បែកហៅពិតប្រាកដមែន។








 

No comments:

Post a Comment

Pages