អភិបាលខេត្តមណ្ឌលគិរី ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៦គ្រួសារ - BNP

Breaking

Wednesday, November 24, 2021

អភិបាលខេត្តមណ្ឌលគិរី ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៦គ្រួសារ

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៦គ្រួសារ ដោយក្នុង ០១គ្រួសារ ទទួលបានថវិកាចំនួន ២លានរៀល ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមក។ 


ឯកឧត្តម ថង សាវុន បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដែលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលបានបាត់បង់នូវមនុស្សទីស្រឡាញ់ដែលរស់នៅក្នុងគ្រួសារ នឹងបានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកឡើយ។ 


ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យ និងទីតាំងណាមួយ ដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ ដើម្បីកាត់ផ្តាច់ការចម្លងនៃវីរុសកូវីដ-១៩ និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ។


បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ជនចាស់ជរា និងក្មេងតូចៗ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយសារកត្តា អាកាសធាតុចុះត្រជាក់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅបង្គួរនៅតាមតំបន់មួយចំនួន ក៏ដូចជាខេត្តមណ្ឌលគិរីនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។


លោកស្រី គីម រស់ ដែលត្រូវជាភរិយា នៃសពឈ្មោះ ជឿន ចិត្ត មរណភាពដោយសារជំងឺកូវីដ-១៩ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានសម្តែងនូវអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ជាពិសេស គ្រួសារនៃសព ស្លាប់ដោយសារជំងឺកូវីដ-១៩នេះ៕







 

No comments:

Post a Comment

Pages