ផឹកស្រាស្រវឹងស្រែកឡូឡាត្រូវបានជនដៃដល់ទាញកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះចំនួនបួនកន្លែងរងរបួសធ្ងន់ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីពេទ្យ... - BNP

Breaking

Tuesday, November 23, 2021

ផឹកស្រាស្រវឹងស្រែកឡូឡាត្រូវបានជនដៃដល់ទាញកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះចំនួនបួនកន្លែងរងរបួសធ្ងន់ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីពេទ្យ...

ភ្នំពេញ÷ជនសង្ស័យជាឃាតកដែលបានទាញកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះចំនួនបួនកន្លែងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានស្លា ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យនោះ ឥឡូវនេះកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានស្រាវជ្រាវនិងឃាត់ខ្លួនឃា -ត- ករ ដែលកាប់សម្លា ប់មកលើជនរងគ្រោះជានិសិ្សតម្នាក់ឈ្មោះ សុិន ខុន នោះបានហើយនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានប្រាប់មកដល់ក្រុមការងារយើងឲ្យបានដឹងថាជនសង្ស័យជាឃា -ត -ករដៃដល់នោះមាន ឈ្មោះ សៀង ឆរ័ត្ន ហៅអាធំ ភេទប្រុស អាយុ ២៩ៈឆ្នាំ មុខរបរធ្វើជាងសំណង់ បច្ចុប្បុន្ន ស្នាក់នៅក្នុងក្រុមទី៤ៈភូមិទី១ៈ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ!!


ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១ៈនិង៤០ៈនាទីរសៀល ថ្ងៃទី២២ៈខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីជនល្មើសបានចូលខ្លួនមកសារភាពទើបសមត្ថកិច្ច ខណ្ឌជ្រោយចង្វាបានចាប់បញ្ជូនជនល្មើសជាឃា ត កររូបនេះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យជាឃា- ត -ករ បានសារភាពនិងប្រើអំពើហិង្សាឈានមកដល់កាប់សម្លា ប់នេះ គឺផ្ដើមចេញពីរឿងគំនុំដោយសាតែខ្លួនបានខឹងនិងជនរងគ្រោះផឹកស្រាស្រវឹងហើយដែលទៅរករឿងស្រែកឡូឡានៅកន្លែងប្អូនរបស់គេជួសជុលម៉ូតូ ទើបបណ្ដាលឱ្យខ្លួនខឹងជាខ្លាំងក៏បានដើរទៅយកកាំបិតផ្គាក់មកកាប់យកៗតែម្ដងទៅ ។


ជនដៃដល់ជាឃា-ត-ករត្រូវបានចាប់ខ្លួនរួមជាមួយនឹងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបាននោះមានម៉ូតូម៉ាកស្តេបពណ៌សមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1F-1177 និងកាំបិតផ្គាក់ចំនួន១ៈដែលជនសង្ស័យបានបន្សល់ទុក។


សូមបញ្ជាក់ថាជនរង់គ្រោះមាន ឈ្មោះ សុិន ខុន ម្នាក់នេះគឺជានិស្សិតសព្វថ្ងៃស្នាក់នៅក្នុងវត្តចាស់ ខណៈពេលរូបគេបានត្រឡប់មកពីផឹកសុីនៅកន្លែង កាលពីវេលាម៉ោងប្រហែលជា២ៈរំលងអធ្រាត្រឈានចូលថ្ងៃទី២១ៈខែវិច្ឆិកា ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្លូវចូលនិងផ្សារដើមស្រល់ ឋិតនៅក្នុងភូមិ២ៈ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។


ជនរងគ្រោះមាន ឈ្មោះ សុិន ខុន ភេទប្រុស អាយុ ៣១ៈឆ្នាំ មុខរបរជានិស្សិត ហើយអតីតជាកម្មជនគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នស្នាក់នៅក្នុងវត្តចាស់ តាមបណ្ដោយផ្លូវទន្លេសាបក្នុងក្រុមទី៤ៈភូមិទី១ៈសង្កាត់ជ្រោយចង្វាជ្រោយចង្វា មានស្រុកកំណើតរស់នៅភូមិចេក ឃុំចំប៉ា ស្រុកព្រែកកប្បាស ខេត្តតាកែវ ជនរង់គ្រោះត្រូវបានជនដៃដល់ឃា -ត-ករកាប់ត្រូវចំនួនបួនកាំបិតបណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតរួចហើយជនសង្ស័យក៍បានរត់គេចខ្លួនបានមួយប់ ជនល្មើសត្រូវបានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការគ្នាជាមួយកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានតែម្ដង ដើម្បីយកទៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តទៅតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ 





 

No comments:

Post a Comment

Pages