បុរសជេីងខ្លាំងដែលជេរប្រមាថសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន​ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ - BNP

Breaking

Saturday, November 27, 2021

បុរសជេីងខ្លាំងដែលជេរប្រមាថសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន​ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​

ភ្នំពេញ​ ៖​ បុរស់ម្នាក់ដែលបានជេរប្រមាថមើលងាយ​ និងដេញវាយសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២១ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា ៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់​អ្នក​បើកបរ​​ ៖​ អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ 

ការ​រំលោភ​លើ​រាង​កាយ​ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។

​   (មាត្រា ៧៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក)ការរំលោភលើរូបកាយ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។

បច្ចុប្បន្ននេះ​ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ 

គួរបញ្ចាក់ថា​ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ កែងនិងផ្លូវ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ណាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំណើរពីទិសដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលឲ្យដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញវាយសមត្ថកិច្ចនិងគម្រាមដកស័ក្កចោលទៀតផង​ ៕​ 


ប្រភព៖​ លោក ជីម​ ភារ៉ា






 

No comments:

Post a Comment

Pages