អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តចុះបើកការដោះស្រាយទំនាស់ និងសំណូមពរ ទីតាំងដីទំនាស់ចំនួន ២ករណី របស់ប្រជាពលរដ្ឋ នៅឃុំព្រៃគ្រី ស្រុកជលគិរី - BNP

Breaking

Wednesday, November 3, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តចុះបើកការដោះស្រាយទំនាស់ និងសំណូមពរ ទីតាំងដីទំនាស់ចំនួន ២ករណី របស់ប្រជាពលរដ្ឋ នៅឃុំព្រៃគ្រី ស្រុកជលគិរី

កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះបើកការដោះស្រាយទំនាស់ និងសំណូមពរ ទីតាំងដីទំនាស់ចំនួន ២ករណី របស់ប្រជាពលរដ្ឋ នៅឃុំព្រៃគ្រី ស្រុកជលគិរី និងមានការចូលរួមពីក្រុមការងារដោះស្រាយទំនាស់របស់ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។


ឯកឧត្តម នៃ ចារី បានមានប្រសាសន៍បញ្ជាក់ថាៈ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដើម្បីជួយដោះស្រាយបញ្ហាទំនាស់ក្នុងរយៈពេលខ្លីឱ្យចប់នៅចុងខែវិច្ឆិកានេះ ការដោះស្រាយនេះដោយឈរលើ ឆន្ទៈ ដោយអព្យាក្រិត លើគោលការណ៍ច្បាប់។ ឯកឧត្ដម បានដាក់ផែនការឱ្យលោកអភិបាលស្រុក និងលោកមេឃុំ ខិតខំដោះស្រាយទំនាស់ខាងលើនេះតាមនីតិវិធី៕






 

No comments:

Post a Comment

Pages