ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តតាកែវថ្មី - BNP

Breaking

Thursday, November 25, 2021

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តតាកែវថ្មី

តាកែវ៖ នៅព្រឹកថ្ងៃពុធទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តតាកែវ ដោយ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និង ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត លោកអធិការក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមជម្រាបជូនដែរថា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួស លោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។


មានប្រសាសន៍ផ្ដាំផ្ញើនាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន ៥ចំនុចដើម្បីអនុវត្តក្នុងតួនាទីភារកិច្ច ទទួលបានជោគជ័យ៖

ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ទី៣-ត្រូវជួយលើកកម្ពស់សេវាចាំបាច់ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ ពិសេសលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការចេញពីបេះដូងអោយបានល្អជូនពលរដ្ឋ។

ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រជំនាញជាពិសេសស្ថិតក្នុងដំណាក់កាលនៃជម្ងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ព្រមទាំងការប្រកបអាជីវកម្ម។

ទី៥-ត្រូវពង្រឹងសាមគ្គីភាព និងលើកទង់សាមគ្គីផ្ទៃក្នុង ព្រមទាំងសហការការហ្វឹកហាត់ ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ពិសេសត្រូវរួបរួមគ្នាដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។


ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានស្នើអោយស្នងការដែលទទួលភារកិច្ចថ្មី ត្រូវចាត់កម្លាំង នគរបាលពីខេត្ត-ស្រុក ដើម្បីទៅបំពេញភារកិច្ចតាមបណ្តាប៉ុស្តិ៍នគរបាលដែលកំពុងខ្វះខាតកម្លាំង តាមរយ:ការស្ម័គ្រចិត្ត រឺតាមការចាត់អោយបំពេញបេសកកម្មមានរយ:ពេល និងត្រូវធ្វើការហ្វឹកហាត់បំប៉នដើម្បីពង្រឹងគុណភាពការងារ។


ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់លោកស្នងការថ្មី ឱ្យបន្តទប់ស្កាត់ឱ្យបាន លើបទល្មើសគ្រឿងញៀន ក្មេងទំនេីង ចោរលួច ដែលកំពុងជះឥទ្ធិពលខ្លាំងនៅតាមមូលដ្ឋាន ជាពិសេសធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាច ដូច្នេះចំពោះបញ្ហានេះត្រូវយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ឱ្យបាន និងរក្សាឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព និងបន្តពង្រឹងកិច្ចការងារព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិងប្រទេសជិតខាងឱ្យបានល្អ៕








 

No comments:

Post a Comment

Pages