ផ្ទះ៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ នៅក្នុងសង្កាត់ស្រះចក - BNP

Breaking

Monday, November 22, 2021

ផ្ទះ៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ នៅក្នុងសង្កាត់ស្រះចក

ភ្នំពេញ÷ មានករណីអគ្គីភ័យមួយបានឆាបឆេះកាលពីវេលាម៉ោវេលាម៉ោង ១០និង០៥នាទីយប់​ ថ្ងៃទី២១​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១ដែលស្ថិតនៅចំណុចផ្លូវរថភ្លេីង​ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ព្រមទាំងឆេះបំផ្លាញផ្ទះ​ប្រជាពលរដ្ឋអស់ចំនួន៣ខ្នង​ និងសម្ភារៈមួយចំនួនទៀត។  


បើតាមប្រភពព័ត៌មានដែលយើងទទួលបានពីលោក លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ ហយ​ សែម​ ភេទស្រី​ និងម្ចាស់ទីតាំងឈ្មោះ​ សេន​ ផេង​ ភេទស្រី​ មុខរបរ​ កម្មករ​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។     

នៅក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈេីប្រក់ស័ង្កសី ទំហំ​ ៤ម៉ែត្រ​ x​ ៦ម៉ែត្រ​ អស់ផ្ទះចំនួន​ ៣ខ្នង​ រួចសម្ភារៈមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។


សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៥គ្រឿង ប្រើប្រាស់ទឹកអស់​ ១៥ឡាន ស្មើរនឹង ៧៥ម៉ែត្រគូប​ ​ទទើបរលត់ទាំងស្រុង សូមបញ្ជាក់ផងដែលថាក្នុងហេតុការណ៍គ្រោះថ្នាក់ភ័យខាងលើនេះមិនបង្កឲ្យមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ៕





 

No comments:

Post a Comment

Pages