លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៦វត្ត - BNP

Breaking

Tuesday, November 2, 2021

លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៦វត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧ​បនាយក​រដ្ឋមន្ត្រី ម៉ែន សំអន បាន​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន៦នៅ​ខណ្ឌដង្កោ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​តាមរយៈ​លោកស្រី​ ទូច សារុំ រដ្ឋលេខាធិការ ក្រសួងធម្មការ ​និង​សាសនា អមដំណើរ​ដោយ​លោក ហុង ឡុង នាយក​ខុទ្ទកាល័យលោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត លោក​ តុង វណ្ណៈ នាយករង និង​ក្រុមការងារបាន​នាំយក​ទេយ្យទាន​ និង​បច្ឆ័យប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ចំនួន៦នៅ​ជាយ​រាជធានី​ភ្នំពេញ​ ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​កន្លងមក​ថ្មីៗ​នេះ​។​


ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី ​ទូច សារុំ បាន​ថ្លែង​នៅ​ថ្ងៃទី​២ វិ​ច្ឆិកា​ ឆ្នាំ​២០២១​ថា ដោយ​អនុវត្តតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា យើង​សង្កេតឃើញថា ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុងការ​គោរព​តាម​វិធានការ​របស់​រដ្ឋាភិបាល ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ដែល​ទើបបាន​បញ្ជប់​ទៅ​កាលពី​សប្តាហ៍​មុននេះ បានធ្វើ​ឲ្យ​ចំនួន​អត្រា​ឆ្លង​ប្រចាំថ្ងៃ​បាន​ថយចុះ​ជា​លំដាប់ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាង ១៣​លាន​៦​សែន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ផងដែរ ។​


តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួមគោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍រក្សា​គម្លាតសង្គម រក្សា​អនាម័យ​ឲ្យ​បានល្អ រួមជាមួយ​នឹង​វិធាន​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ​៣​កុំ ដើម្បី​ចូលរួម​នូវ​ការ​កាត់ផ្តាច់​នូវ​ការ​ចម្លងជំងឺ​កូវ​ដ ១៩ តែម្ដង​ដើម្បីអោយ​អ្វី​ប្រសើរ​ដូចដើម​វិញ​។​


សូម​បញ្ចា​ក់ថា អំណោយ​ដ៏ថ្លៃថ្លា​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ចំនួន​6​វត្ត​ជាយក្រុង​ភ្នំពេញ​នោះ​គឺ​វត្ត​ព្រែក​ជ្រៃ វត្ត​ហា​រាម វត្ត​ចំការ​ខ្សាច់ វត្ត​កំពុង​ក្តុល វត្ត​សាក់​សំពៅ និង​វត្ត​ទឹកថ្លា ស្ថិ​ន​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពីពេល​ថ្មីៗ​នេះ នា​ថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២១៕






 

No comments:

Post a Comment

Pages