អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ - BNP

Breaking

Monday, November 1, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៥ឆ្នាំ

នៅមណ្ឌលសុខភាពទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សូមបញ្ជាក់ថា ថ្ងៃចន្ទទី១ វិច្ឆិកា ឆ្នាំ២០២១នេះ គ្រប់មណ្ឌលសុខភាព ឃុំ/សង្កាត់ទាំងអស់ បានចាប់ផ្តើមបើកចាក់វ៉ាក់សាំងជូនកុមារទាំងអស់ សូមអាណាព្យាបាលនាំកូន ចៅគ្រប់អាយុទៅទទួលការចាក់វ៉ាក់ឲ្យបានគ្រប់ៗគ្នា។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ៖ «យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩»។

 

នៅក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្តបានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជម្ងឺមិនអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិត នោះឡើយ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ អាយុ៥ឆ្នាំដល់ ក្រោម៦ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ 

តទៅនេះ។ ការចាក់វ៉ាកសាំងជូនកុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងខេត្ត រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះតទៅតាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់។


ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់៕





 

No comments:

Post a Comment

Pages