រថយន្តធុនធំដឹកដែកបើលឿនបោះពួយទៅបុកកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ ភ័យម្ចាស់ព្រលឹងចុងសក់... - BNP

Breaking

Saturday, October 30, 2021

រថយន្តធុនធំដឹកដែកបើលឿនបោះពួយទៅបុកកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ ភ័យម្ចាស់ព្រលឹងចុងសក់...

ភ្នំពេញ÷បើកកង់បីឥណ្ឌាមួយគ្រឿងមកឈប់ដើម្បីរងចាំភ្លើងស្តុបត្រូវបានរថយន្តធុនធំដឹកដែកមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកពីក្រោយជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកគូទពេញទំហឹងផ្លោងទៅបោកខ្ទប់ជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខរងការខូចខាតបន្តិចបន្តូច ចំណែកបីឥណ្ឌាវិញគឺរងការខូចខាតស្ទើរតែទាំងស្រុង។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣៥នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងស្តុប មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HJ-1420 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើងក្នុងគោលបំណងឆ្លងទៅផ្លូវ២០១១ ស្រាប់តែមកដល់កន្លែងភ្លើងស្តុបលោតសញ្ញាពណ៌ក្រហមក៍បានឈប់ មួយសន្ទុះ ខណៈពេលនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក HYUDAI ក្បាលពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-5052 បើកស្របទិសដៅគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនសុីក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងខ្ទាតទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿងដែលនៅខាងមុខធ្វើឲ្យកង់បីឥណ្ឌាមូតគ្រឿងនោះរួញចូលគ្នារងការខូចខាតយ៉ាងដំណំ ម្ចាស់បានរួចផុតពីសេចក្ដីស្លា ប់ភ័យព្រលឹងចុងសក់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងជាមួយនឹងកង់បីឥណ្ឌាមកដាក់អែបខាងចិញ្ចើមផ្លូវហើយទុកពេលឱ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយះពេលជិតមួយម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងជាសំណងរាល់ការខូចខាតទៅឲ្យម្ចាស់កង់បីឥណ្ឌាចំនួនទឹកប្រាក់ប្រាំរយដុល្លារ(800$)ដើម្បីបញ្ចប់រឿង។





 

No comments:

Post a Comment

Pages