រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំបន្ទាន់ជាមួយអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ដើម្បីបូកសរុបសភាពការណ៍ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ គោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ - BNP

Breaking

Wednesday, October 13, 2021

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំបន្ទាន់ជាមួយអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ដើម្បីបូកសរុបសភាពការណ៍ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ គោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំតាមប្រព័ន្ធ Video Zoom Meeting ជាមួយ លោក លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលក្រុង/ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីបូកសរុបសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ ក្រោយបញ្ចប់ពិធី បុណ្យភ្ជុំបិណ្ឌកាលពីពេលថ្មីៗនេះ គោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។


ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា បន្តការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ដើម្បីសហគមន៍របស់គ្មានការចម្លងជំងឺកូវីដ១៩ ជាបន្តទៀត៕





 

No comments:

Post a Comment

Pages