អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអំណោយជាអង្ករពីសប្បុរសជន ដើម្បីចូលរួមសកម្មភាពបង្ការការពារ និងទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង - BNP

Breaking

Tuesday, October 12, 2021

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអំណោយជាអង្ករពីសប្បុរសជន ដើម្បីចូលរួមសកម្មភាពបង្ការការពារ និងទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម នៃ ចារី និង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានទទួលអង្ករចំនួន ២០តោនពីលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាពបង្ការការពារ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឆាយ លាភា ដែលបានចំណាយនូវធនធានដើម្បីចូលរួមជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់រដ្ឋបាលខេត្តយកទៅបម្រើក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​។ ឯកឧត្តម ក៏បានជូនពរដល់ ឆាយ លាភា ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕





 

No comments:

Post a Comment

Pages