បុរស ៣នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យរងការខូចខាតចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់... - BNP

Breaking

Thursday, October 21, 2021

បុរស ៣នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យរងការខូចខាតចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់...

ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៩.៤៥នាទីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវ ១០៦ កែងនឹង ១៣ ស្ថិតនៅសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេ បានឃើញរថយន្តមួយគ្រឿងម៉ាក ALPHARD ពាក់ស្លាកលេខភ្នំពេញ2AP-8444ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតតាមបណ្ដោយផ្លូវ ១០៦ស្រុកតែមកដល់ត្រង់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពាក់ស្លាកលេខភ្នំពេញ1W-5066ជិះគ្នា ៣នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងតាមបណ្ដោយផ្លូវ ១៣ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់និងស្រាលចំនួន ៣ នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាម។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុក៏ធ្វើការវាស់វែងក៏ឱ្យរថយន្តនិងម៉ូតូអែបម្ខាងទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ក្រោយពីភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលមួយសន្ទុះមកក៏ភាគីខាងម៉ូតូក៏ព្រមទទួលកំហុសក៏បានសងទៅលើភាគីខាងរថយន្តចំនួន ១១០០ ដុល្លារដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។





 

No comments:

Post a Comment

Pages