ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ចាម - BNP

Breaking

Saturday, October 2, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីតំណាងក្រុមហ៊ុនស៊ីភី ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ចាម។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនស៊ីភីដែលបានឧបត្ថម្ភនូវសម្ភារៈមួយចំនួន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។


អំណោយដែលរដ្ឋបាលខេត្ត ទទួលបាននៅថ្ងៃនេះរួមមាន៖ ម៉ាសចំនួន ១៥.០០០ម៉ាស អាកុល ១០កាន៕







 

No comments:

Post a Comment

Pages