ជនជាតិចិនស្រវឹងជោកជាំបើករថយន្តបុកម៉ូតូបណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់ហើយព្យាយាមបើករត់រហូតមកដល់ស្តុបវត្តមហាមន្រី្តជ្រុលទៅបុករះចូលផ្ទះលក់ម៉ូតូ... - BNP

Breaking

Saturday, October 2, 2021

ជនជាតិចិនស្រវឹងជោកជាំបើករថយន្តបុកម៉ូតូបណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់ហើយព្យាយាមបើករត់រហូតមកដល់ស្តុបវត្តមហាមន្រី្តជ្រុលទៅបុករះចូលផ្ទះលក់ម៉ូតូ...

ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តរេពេញផ្លូវជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងផ្លោងខ្ទៀតជាច្រើនម៉ែត្រធ្វើឲ្យម្ចាស់រងរបួសធ្ងន់ហើយរថយន្តបង្កក៍បានព្យាយាមបើករត់តាមបណ្ដោយផ្លូវព្រះសីហនុរហូតមកដល់នឹងស្តុបវត្តមហាមន្រ្តីភ័យនឹងប្រជាពលរដ្ធដេញតាមជ្រុលទៅបុករះចូលផ្ទះរូបម៉ូតូមួយកន្លែងដែលមានយីហោដាក់ថាហាងស្រីមុំរងការខូចខាតយ៉ាងដំណំ រថយន្តបង្កទៅមុខលែងរួច ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សិទ្ធិតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក masda ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-2019 បើកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងស្ថានភាពស្រវឹងជោកជាំរេពេញផ្លូវក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកប៊ិតពណ៌សក្រហមមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1AC-4483 ដែលកុំពុងជិះធ្វើដំណើរម្ដុំទួលស្វាយព្រៃតាមផ្លូវព្រះសីហនុផ្លោងទៀតជាច្រើនម៉ែត្ររងការខួចខាតយ៉ាងដំណំធ្វើឲ្យម្ចាស់រោងរបួសធ្ងន់ត្រូវបានរថយន្តសុំមួយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។


ខណៈពេលនោះរថយន្តបង្កក៏នៅតែបន្តព្យាយាមបើករត់រហូតមកដល់និងកែងនឹងស្តុបវត្តមហាមន្ត្រីភ័យខ្លួននិងប្រជាពលរដ្ឋដេញតាមពីក្រោយច្រើនពេកក៏បួងចង្កូតទៅបុករះចូលផ្ទះលក់ម៉ូតូមួយកន្លែងទៀតរងការខូចខាតទាំងផ្ទះនិងម៉ូតូអស់ចំនួន៦គ្រឿងបន្ថែមទៀតទើបទៅមុខលែងរួច។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងហើយក៍បានយកអ្នកបើកបរបង្ករួមជាមួយនឹងរថយន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។






 

No comments:

Post a Comment

Pages