រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាលើការផ្ដល់សេវាសាធារណៈ ការដោះស្រាយទំនាស់នៅមូលដ្ឋានជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់បទល្មើស ការជំរុញកិច្ចអភិវឌ្ឍនៅក្នុងមូលដ្ឋាន - BNP

Breaking

Saturday, October 16, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាលើការផ្ដល់សេវាសាធារណៈ ការដោះស្រាយទំនាស់នៅមូលដ្ឋានជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់បទល្មើស ការជំរុញកិច្ចអភិវឌ្ឍនៅក្នុងមូលដ្ឋាន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្ដល់សេវាសាធារណៈ ការដោះស្រាយទំនាស់នៅមូលដ្ឋានជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់បទល្មើស ការជំរុញកិច្ចអភិវឌ្ឍនៅក្នុងមូលដ្ឋាន និងការងារសំខាន់ៗមួយចំនួនទៀត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ចៅសង្កាត់ និងមេភូមិនៅក្នុងក្រុងកំពង់ឆ្នាំង។


ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានស្ដាប់ដោយយកចិត្តទុកដាក់រាល់ការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន អំពីទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានដាក់ចេញនូវគោលការណ៍ដឹកនាំ និងទិសដៅការងារសំខាន់ៗមួយចំនួន ជូនគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ដែលត្រូវរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត៕








 

No comments:

Post a Comment

Pages