អាជ្ញាធរខេត្តក្រចេះ ចុះផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្អូនប្រជាពលរដ្ឋអាជីវករ នៅផ្សាររភ្នំខៀវ នៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ - BNP

Breaking

Saturday, September 25, 2021

អាជ្ញាធរខេត្តក្រចេះ ចុះផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្អូនប្រជាពលរដ្ឋអាជីវករ នៅផ្សាររភ្នំខៀវ នៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ

ព្រឹកថ្ងៃសៅរ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះផ្សព្វផ្សាយ និងណែនាំពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងទីប្រជុំជនផ្សារភ្នំខៀវ ស្ថិតក្នុងឃុំអូរកណ្ដៀសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានចូលរួមពីអាជ្ញាធរស្រុក កម្លាំងមានសមត្ថកិច្ច និងលោកមេឃុំ។  


ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច និងអជ្ញាធរឃុំ ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពេលនេះត្រូវអនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការពារកុំឱ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ ឆ្លងចូលសហគមន៍របស់យើង។ ហើយយើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័សនិងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវទេនោះ។ 


ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អាជីវករដែរមិនទាន់បានចាក់វ៉ាកសាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងកុមារចាប់ពីអាយុ១២ឆ្នាំ ឡើងទៅសូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ។ 


ឯកឧត្តមបន្តថា ប្រសិនបើមានអ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍មកអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួនដាក់ដាច់ដោយឡែក ហើយប្រសិនបើមានការសង្ស័យថា មានជំងឺកូវីដ១៩ នេះត្រូវរាយការណ៍មកអាជ្ញាធរឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យអោយបានទាន់ពេលវេលា និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចៀសផុតពីជំងឺ កូវីដ១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានល្អផងដែរ៕





 

No comments:

Post a Comment

Pages