អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យស្ថានភាពទូទៅនៅតាមសាលារៀនមួយចំនួនស្ថិតនៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ - BNP

Breaking

Wednesday, September 8, 2021

អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យស្ថានភាពទូទៅនៅតាមសាលារៀនមួយចំនួនស្ថិតនៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ

ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ បានចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យពិភាក្សាបន្ថែម មុននឹងអនុញ្ញាតស្នើសុំឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តគូសបញ្ជាក់ថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់សិស្សានុសិស្សដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងប្រជាពលរដ្ឋទូទៅ និងយុវវ័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងខេត្ត។


ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ និងណែនាំឲ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យអោយបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕




 

No comments:

Post a Comment

Pages