ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យការសាងសង់លំនៅដ្ឋាន និងឣណ្ដូងទឹកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន២គ្រួសារ នៅភូមិ ខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ - BNP

Breaking

Thursday, September 9, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យការសាងសង់លំនៅដ្ឋាន និងឣណ្ដូងទឹកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន២គ្រួសារ នៅភូមិ ខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅថ្ងៃពុធទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្រ្តីសាខា បានចុះត្រួតពិនិត្យលើកទី២ ក្នុងការសាងសង់លំនៅដ្ឋាន និងឣណ្ដូងទឹក ដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ គ្រួសារចំនួន២ រស់នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកន្លងមកសម្តេចតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ 


ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់ទៅចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់វ៉ាក់ឱ្យបានគ្រប់ៗគ្នា។


ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អណ្តូងទឹកស្អាត១គ្រឿង និងបន្ទប់ទឹក ក្នុងមួយគ្រួសារៗ ដោយឡែកការសាងសង់បានប្រមាណ ៨០ភាគរយហើយ នឹងបញ្ចប់ការសាងសង់លំនៅដ្ឋាននិងអណ្តូង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តម ក៏បានចែកអំណោយជូនគ្រួសារជួបការលំបាកនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដចំនួន១០គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងទឹកសុទ្ធ១កេសផងដែរ៕






 

No comments:

Post a Comment

Pages