សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា - BNP

Breaking

Wednesday, September 29, 2021

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូ ចូលរួម​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC)លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត តាមរយៈប្រព័ន្ធវិដេអូសន្និសីទZoom ដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធផងដែរ។


សូមជម្រាបជូនថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC)លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ក្នុងពេលនេះគឺត្រូវបានរៀបចំឡើងមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានប្រទេសព្រុយណេ ធ្វើជាប្រធានដឹកនាំ និងមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ៕








 

No comments:

Post a Comment

Pages