រថយន្ត២គ្រឿងបានព្រលះគ្នានៅមុខព្រលានយន្តហោះពោចិនតុងហើយបើកដេញគ្នារហូតដល់ផ្លូវកម្ពុជាក្រោមទើបរថយន្តស្តារិចបន្តទៅបុករះរថយន្តអស់ជាច្រើនគ្រឿងទៀតខូចខាតយ៉ាងដំណំ... - BNP

Breaking

Tuesday, July 6, 2021

រថយន្ត២គ្រឿងបានព្រលះគ្នានៅមុខព្រលានយន្តហោះពោចិនតុងហើយបើកដេញគ្នារហូតដល់ផ្លូវកម្ពុជាក្រោមទើបរថយន្តស្តារិចបន្តទៅបុករះរថយន្តអស់ជាច្រើនគ្រឿងទៀតខូចខាតយ៉ាងដំណំ...

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្តារិចមួយគ្រឿងទៅកើតជាមួយនឹងរថយន្តហ្វូតតាំងពីមុខព្រលានយន្តហោះពោធិ៍ចិនតុងហើយព្យាយាមបើករត់រហូតមកដល់ផ្លូវកម្ពុជាក្រោមក៍បានរេចង្កូតទៅបុករះរថយន្តបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតអស់រថយន្តជាច្រើនគ្រឿងដែលគេបានចតទុកនៅចិញ្ចើមផ្លូវយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់នៅក្នុងហេតុការណ៍គ្រោះថ្នចរាចរណ៍នេះទេ ចំណែកអ្នកបើកបររថយន្តបង្កក៏បានដាក់សាប៊ូគូទគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣៥យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក់ស្តារិចមួយគ្រឿងមិនចាំពណ៌និងស្លាកលេខបានបើកកៀរគ្នាជាមួយនឹងរថយន្តហ្វតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងព្រលានយន្តហោះពោចិនតុង ហើយគាត់មិនព្រមឈប់បែជាព្យាយាមបើករត់ទើបម្ចាស់រថយន្តហ្វតបើកដេញតាមរហូតមកដល់ផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវលេខ២៥៩ រថយន្តបង្កម៉ាកស្ការិចនោះក៏បានរេចង្កូតទៅបុករះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យផ្លោងទៅបុកបន្តរត់យន្តជាច្រើនគ្រឿងទៀតដែលចតនៅខាងមុខហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបន្ថែមទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់ការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ចំណែកម្ចាស់រថយន្តបង្កវិញបានដាក់សាប៊ូគូទរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនូវតែរថយន្តរងគ្រោះជាច្រើនគ្រឿងនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ដើម្បីត្រួតពិនិត្យមើលឃើញថាមានរងការប៉ះពាល់ដល់របាំងថ្មពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តដែលបង្កការប៉ះពាល់ទៅដល់ទ្រូងផ្លូវដែលជាសម្បត្តិរដ្ឋនោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ











 

No comments:

Post a Comment

Pages