ឪពុក​ចុង​ត្រូវបានចាប់​ខ្លួន​ក្រោយ​ធ្វើ​ទារុណកម្ម​ លេី​ក្មេង​ស្រី​ អាយុ​២ឆ្នំា​រហូត​ដល់​ស្លាប់​ - BNP

Breaking

Saturday, July 3, 2021

ឪពុក​ចុង​ត្រូវបានចាប់​ខ្លួន​ក្រោយ​ធ្វើ​ទារុណកម្ម​ លេី​ក្មេង​ស្រី​ អាយុ​២ឆ្នំា​រហូត​ដល់​ស្លាប់​

បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងចោទពីបទឃាតកម្មទៅលើកូនស្រីចុងអាយុ០២ឆ្នាំរបស់ខ្លួន។


ជាលទ្ធផលនៃការស៊ើបអង្កេតទៅលើការស្លាប់របស់កុមារីអាយុ០២ឆ្នាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវជាឪពុកចុងរបស់កុមារីរងគ្រោះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើកុមារ។


អង្គភាព​ការពារ​កុមារ​បញ្ជាក់ថា​ សេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីមូលហេតុបង្កអោយមានរបួសជាច្រើនដែលមាននៅលើសាកសពកុមារីរងគ្រោះគឺមិនសមស្របសម្រាប់យើង ហើយបន្ទាប់ពីការស៊ើបអង្កេតបន្ថែម និងការធ្វើកោសល្យវិច័យសាកសពកុមារីរងគ្រោះ យើងមានភ័ស្តុតាងជាក់ស្តែងបង្ហាញថាកុមារីនេះត្រូវបានគេវាយយ៉ាងឃោឃៅរហូតដល់ទទួលមរណភាព។​ លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែង។


អង្គភាព​ការពារ​កុមារ​បន្ថែម​ថា​ ពេលដែលយើងបង្ហាញភ័ស្តុតាងកោសល្យវិច័យទាំងនេះទៅកាន់ជនសង្ស័យ គេក៏បានសារភាពពីបទល្មើស និងបានរៀបរាប់យ៉ាងពេញលេញអំពីសកម្មភាពហឹង្សាទៅលើកុមាររងគ្រោះ។​






 

No comments:

Post a Comment

Pages