បោះតង់​​ចាំដាក់​អន្ទាក់​ចាប់​សត្វព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ល្បាត​ឃើញ ជនសង្ស័យ​៤​នាក់នាំគ្នា​រត់​គេចខ្លួនបាត់អស់ បន្សល់ទុក​ម៉ូតូ២គ្រឿងនឹងសំភារៈមួយចំនួន.. - BNP

Breaking

Saturday, July 10, 2021

បោះតង់​​ចាំដាក់​អន្ទាក់​ចាប់​សត្វព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ល្បាត​ឃើញ ជនសង្ស័យ​៤​នាក់នាំគ្នា​រត់​គេចខ្លួនបាត់អស់ បន្សល់ទុក​ម៉ូតូ២គ្រឿងនឹងសំភារៈមួយចំនួន..

(ខេត្តរតនគិរី)៖ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់​ការ​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ា​ង បាន​ចុះ​ល្បាត ពួនស្ទាក់​បង្ក្រាប​បាន​បទល្មើស​សត្វព្រៃ​មួយ ដោយ​ជួប​ប្រទះ​ជនសង្ស័យ​មួយ​ក្រុម​ កំពុង​បោះជំរំ​តង់ មាន​គ្នា​ចំនួន​០៤​នាក់ ប៉ុន្តែពេល​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចូល​ទៅ​ដល់ ​ពួ​ក​គេ​ដឹងខ្លួន​ទាន់ ក៏​រត់គេច​ខ្លួន​ក្នុងព្រៃបាត់ ទុកសម្ភារនិងម៉ូតូចោល ។


ប្រភព​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានអោយ​ដឹង​ថា ក្រុម​ជនល្មើស​ត្រៀម​សម្ភារ​ជា​ច្រើន ចូល​ទៅ​ធ្វើ​សកម្មភាព ចាំ​ប្រ​ម៉ា​ញ់​ចាប់​សត្វព្រៃ ក្នុង​តំបន់​ឧទ្យាន​ជាតិ (​វើ​ន​សៃ​-​សៀម​ប៉ា​ង​) រួច​ហើយ​ដឹក​ជញ្ជូន​ចេញ​លក់​ឲ្យ​ក្រុម​ឈ្មួញ ។


បច្ចុប្បន្ន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រឹបអូស​យក​បាន​ម៉ូតូ ចំនួន​០២​គ្រឿង​, សត្វ​រញី​(​រស់​) ចំនួន​០១​ក្បាល​, ម៉​ង​ចាប់​សត្វ​សំពោធ ចំនួន​០២​ត្បូង​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ​, អង្រឹង​ចំនួន​០៤, គូ​ម​ឆ្លុះ​សត្វ ចំនួន​០២, កាបូបស្ពាយ​(​ក​ព្ចា​ប់​ចូល​ព្រៃ​)​ចំនួន​០២, ញ៉ែង​ដាក់​សត្វ ចំនួន​០២, កាំបិត​ចំនួន​០១, កា​រ៉ុ​ង​គ្រឿង​ហូប​ចុក​ចានឆ្នាំង​០១​ចំនួន និង​ស្បែកជើង​ចំនួន​០២​គូ ។


ដោយឡែក មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង បានអោយដឹងនៅថ្ងៃទៅ០៩ កក្កដានេះថា កម្លាំងមន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំព្រឹក បាន​រក​ឃើញ​អន្ទាក់​ខ្សែលួស រាយ​ស្ទាក់​ដាក់​យក​សត្វព្រៃ មាន​ប្រវែង​៤០០​ម៉ែត្រ និង​ខ្សែ​លី​ឡុ​ង ចង​បង្គោល​ប្រវែង​៤០០​ម៉ែត្រ ផងដែរ ។ វត្ថុតាងទាំងអស់នោះ ត្រូវយក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​ល្អាង​ភ្នំ​ប្រាំពីរ​។


បើ​តាមរបាយការណ៍ អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ Wildlife Alliance Cambodia បង្ហាញថា ក្នុង​រយៈពេល ៥​ខែ​ដំបូង ​ក្នុង​ឆ្នាំ​២០២១​នេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន បាន​ដក​អន្ទាក់​ចេញ​ចំនួន​ជាង ១០,០០០ ​អន្ទាក់ ៕






 

No comments:

Post a Comment

Pages