អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីដែលមានទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល - BNP

Breaking

Friday, July 2, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីដែលមានទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល

ថ្ងៃព្រហស្បតិ៍ទី១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសូមចុះបញ្ជីដីរបស់ លោក លី សុភក្ត ដែលមានទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ 


បន្ទាប់ពីកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសូមចុះបញ្ជីដីនេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងដីជាក់ស្តែងផងដែរ។

សមាសភាពចូលរួមមាន លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងស្រុកស្រែអំបិល នាយកទីចាត់ការអន្តរវិស័យ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំដងពែង ប្រធានការិយាល័យភូមិបាលស្រុក និងអ្នកពាក់ព័ន្ធ។


ក្នុងកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដី លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំដូចខាងក្រោម៖

១-ក្រុមការងារជំនាញត្រូវចុះចុចយកនិយាមកាដី និងតំឡើងផែនទីគំនូសបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់

២-ម្ចាស់សំណើត្រូវចូលរួមសហការជាមួយក្រុមការងារក្នុងការចង្អុលបង្ហាញព្រំដី

៣-រដ្ឋបាលស្រុកត្រូវសម្របសម្រួលដឹកនាំអនុវត្តកិច្ចការនេះ

៤-បន្ទាប់ពីក្រុមការងារចុះចុចនិយាមកា និងតំឡើងផែនទីទីតាំងដីរួច ត្រូវបញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីប្រជុំពិនិត្យ អនុវត្តនីតិវិធីបន្ត៕






 

No comments:

Post a Comment

Pages