វ៉ាក់សាំងចំនួន៤លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាទៀតហើយ - BNP

Breaking

Saturday, July 10, 2021

វ៉ាក់សាំងចំនួន៤លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាទៀតហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។


វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស។ វ៉ាក់សាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ១៧លានដូសរួចហើយ។


វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕





 

No comments:

Post a Comment

Pages