រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកចំការលើ - BNP

Breaking

Tuesday, June 8, 2021

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកចំការលើ

នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកចំការលើ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកចំការលើ គណៈអភិបាលស្រុកចំការលើ លោកអភិបាលស្រុកកោះសូទិន លោក-លោកស្រីមន្ត្រីរាជការសាលាស្រុក និងលោក-លោកស្រីមេឃុំទាំង០៨ ក្នុងស្រុកចំការលើ។


ក្នុងឱកាសនោះ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់លោក លោក យន់ ឈុនលាង និងលោក សេង សុខកែម ដែលបានប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល។ ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ដើម្បីជម្រុញការអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរីកចំរើន។ 


ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើរ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណេះរដ្ឋបាលស្រុកចំការលើ ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា និងត្រូវខិតខំបំពេញភារកិច្ចតាមជំនាញ ក្នុងវិស័យរបស់ខ្លួនសំដៅធ្វើយ៉ាណាងការបម្រើសេវាសាធារណ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា មានតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របពេលនៃការវិវត្តន៍នៃបច្ចេកវិទ្យា មន្ត្រីរាជការទាំងអស់ ក៏ត្រូវស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជាប្រយោជន៍ និងជំរុញពន្លឿនដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពខ្លួនឱ្យមានការរីកចម្រើន។


ឯកឧត្តម អភិបាលរងខេត្ត ក៏បានកោតសរសើរ ដល់រដ្ឋបាលស្រុកចំការលើ កន្លងមកបាន ចូលរួមជាមួយរាជរដ្ឋភិបាលក្នុងការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន។ ហើយក្នុងតំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលស្រុក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរបស់រដ្ឋបាលខេត្ត សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត។


គួរបញ្ជាក់ថា៖ យោងតាមសេចក្តីប្រកាស លេខ ១៣៧៥ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ត្រូវបានផ្ទេរលោក យន់ ឈុនលាង ឋានន្តរស័កិ្ត វរមន្ត្រីថ្នាក់លេខ ៣ ពីអភិបាលរងស្រុកជើងព្រៃ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកចំការលើ និងលោក សេង សុខកែម ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ ៣ ពីអភិបាលរងស្រុកកោះសូទិន ឱ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកចំការលើ៕





 

No comments:

Post a Comment

Pages