ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤៨គ្រួសារ នៅឃុំរលួសមានជ័យ ស្រុកសំបូរ - BNP

Breaking

Tuesday, June 8, 2021

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤៨គ្រួសារ នៅឃុំរលួសមានជ័យ ស្រុកសំបូរ

ថ្ងៃចន្ទទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការី អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៣០គ្រួសារ និងគ្រួសារចាស់ជរា កុមារកំព្រា ស្រ្តីមេម៉ាយ១៨គ្រួសារ សរុបចំនួន៤៨គ្រួសារ នៅឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។


បន្ទាប់ពីទទួលស្ដាប់នូវរបាយការនៃការកើតហេតុ និងការខូចខាតពីលោក សូម សារិត អភិបាលស្រុកសំបូរ ក្នុងឪកាសសំណេះសំណាលនោះ ឯកឧត្តម វ៉ា ថន បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសារសរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយ ខូចខាត ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ និងមានការរបើកដំបូលនិងបង្កឲ្យមានខូចខាតផលដំណាំជាច្រើន ដែលបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។ 


ឯកឧត្តម ក៏បានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនៅពេលនេះ និងបានផ្តាំផ្ញើជូនបងប្អូនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច និងសូមជួយមើលថែទាំក្មេងៗនិងចាស់ជរា ឱ្យបានល្អនារដូវភ្លៀងនេះ។


 ជាពិសេសបងប្អូនត្រូវចេះខិតខំដាំដុះដំណាំ បន្លែបង្ការតាមភូមិស្ថានបន្ថែមដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ព្រមទាំងខិតខំលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ និងលុបបំបាត់នូវអំពើអប្បាយមុខផ្សេងៗទៀតផង។


បន្ទាប់មក ឯកឧត្តម ក៏បានជម្រាបពីការរីករាលដាលពីជំងឺកូវីដ-១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នារត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ចូលរួមអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ៣ការពារ ៣កុំ ២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។


អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ តង់១ និងថវិកា៥០.០០០រៀល។ ជាមួយគ្នានេះសម្រាប់គ្រួសារងាយរងគ្រោះ១៨គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥០.០០០រៀល៕





 

No comments:

Post a Comment

Pages