កំពុងតែដេកលងលក់ស្រួលស្រាប់តែអគ្គីភ័យឆាប់ឆេះផ្ទះលក់ប៉ាតេមួយកន្លែងបណ្ដាលឲ្យមនុស្សប្រុសចំនួន ៤នាក់ស្លាប់ជាប់នៅក្នុងផ្ទះ - BNP

Breaking

Tuesday, June 29, 2021

កំពុងតែដេកលងលក់ស្រួលស្រាប់តែអគ្គីភ័យឆាប់ឆេះផ្ទះលក់ប៉ាតេមួយកន្លែងបណ្ដាលឲ្យមនុស្សប្រុសចំនួន ៤នាក់ស្លាប់ជាប់នៅក្នុងផ្ទះ

ភ្នំពេញ÷នៅផ្ទះលេខ៤៤និងផ្ទះ៤៦ បណ្តោយផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ មានអគ្គីភ័យឆាបឆេះនៅក្នុងផ្ទះបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់ស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង៤:៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គា ទី២៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចជិតអធិកាដ្ឋានខណ្ឌដូនពេញចាស់ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគឺមានផ្សែងចេញពីក្នុងផ្ទះដែលរងគ្រោះខាងលើយ៉ាងខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានរាយការណ៍ប្រាប់ទៅអាជ្ញាធរសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ បន្តបន្ទាប់ជាច្រើនគ្រឿង ខណៈ មកដល់ចំណុចផ្ទះដែលកំពុងតែឆាបឆេះដោយសារតែទ្វារភ្ជាប់អូតូ ដោយសារតែវាប្រើតេឡេ ពេលមាន អគ្គីភ័យគីខាងអគ្គីសនីគឺភ្តាច់ចរន្តភ្លើងហើយបញ្ជាឲ្យបើកទ្វារមិនបានធ្វើឱ្យពិបាកនឹងការពន្លត់បងៗសមត្ថកិច្ចខំបុក ទម្លុះទ្វារដើម្បីបាញ់ពន្លត់តែកម្មអកុសលអ្នកទាំងបួននៅក្នុងផ្ទះនេះបានស្លាប់យ៉ាងអណោចអធ័មចំពោះទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះយើងបានឃើញមានរថយន្ត ២ គ្រឿងឆេះខ្ទិច គឺម៉ាកហ្វតនឹងលុចស៊ីសRX330និងម៉ូតូចំនួន៧គ្រឿងគឺឆេះខ្ទិចគ្មានសល់ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនទៀត ហើយពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៥និង៣០ នាទីព្រលឹមនៅថ្ងៃខែឆ្នាំដដែល។


ប្រភព៖ P19






 

No comments:

Post a Comment

Pages