អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយជាថវិកា សម្រាប់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា - BNP

Breaking

Friday, May 28, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយជាថវិកា សម្រាប់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពី អង្គភាពកងពលថ្មើជើងលេខ៥១ ចំនួន៩,៣៩០,០០០រៀល  និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥,៦៨៥,០០០រៀលជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ  "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។


ឯកឧត្តម  អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់អង្គភាពកងពលថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងកងកម្លាំងទាំងអស បានចូលរួមឧបត្ថម្ភថវិកា  ដែលមេបញ្ជាការ បាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ។


ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្ត និងជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ ប្រជាពលរដ្ឋក្រីក្រលំបាក ៕





 

No comments:

Post a Comment

Pages