ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ ព្រមទាំងមន្ត្រីរាជការខេត្តព្រះសីហនុ បានអញ្ជើញបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងភ្ញៀវទេសចរនៅ ទូទាំងខេត្តព្រះសីហនុ - BNP

Breaking

Saturday, May 8, 2021

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ ព្រមទាំងមន្ត្រីរាជការខេត្តព្រះសីហនុ បានអញ្ជើញបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងភ្ញៀវទេសចរនៅ ទូទាំងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខខែឧសភា ឆ្នាំ ២០២១  ឯកឧត្តម  គួច  ចំរើន  អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ  អ៊ូ ធីតាពៅ ព្រមទាំងមន្ត្រីរាជការខេត្តព្រះសីហនុ បានអញ្ជើញបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងភ្ញៀវទេសចរនៅ ទូទាំងខេត្តព្រះសីហនុ ឱ្យជួបប្រទះតែសេចក្តីសុខ  និងជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ទាំងអស់គ្នា ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវង្វង់មូលនាគ ស្ថិតក្នុងភូមថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាតិ សូមចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គម និងអនុវត្តវិធាន ៣.ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបសហគមន៍យើងជៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕



 

No comments:

Post a Comment

Pages