ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង - BNP

Breaking

Tuesday, May 18, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមដំណើដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារ ព្រមទាំងសហការី។ 


លោកជំទាវ ជូ ប៊ុនអេង បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក​ ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការពារពីជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។ 


ក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារក៏បាននាំយកនូវសម្ភារប្រគល់ជូនដល់មណ្ឌលចត្តាឡីស័ក ទទួលបានរួមមាន៖ ឃីត ចំនួន ៥០ (កន្ទេល, ខ្នើយ, មុង, ភួយ), អង្ករ ០៣ ការ៉ុង (១៥០ គីឡូក្រាម), ទឹកបរិសុទ្ធវីតាល់ ចំនួន ១០ កេស, មី ចំនួន ១០ កេស, ត្រីខ ចំនួន ៣០០ កំប៉ុង, ទឹកត្រីចំនួន ២៥ យួរ, ទឹកស៊ីអ៊ីវ ចំនួន ២៥យួរ និងថវិកា ចំនួន ៣០០.០០០រៀល៕



 

No comments:

Post a Comment

Pages