អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភុបាលចុះយកសំណាកនៅវត្តកំណត់ ក្នុងស្រុកបាទី - BNP

Breaking

Saturday, May 15, 2021

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភុបាលចុះយកសំណាកនៅវត្តកំណត់ ក្នុងស្រុកបាទី

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ រួមជាមួយលោកខាន់ សុខា អភិបាលរងខេត្ត នឹងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសំណេះសំណាល នឹងត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកបាទីកំពុងធ្វើសកម្មភាពចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក នៅវត្តកំណត់ ឃំុដូង ស្រុកបាទី ។


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវការជាមួយនឹងអាជ្ញាធរ ប្រសិនបើដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩៕



 

No comments:

Post a Comment

Pages