កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ - BNP

Breaking

Tuesday, May 11, 2021

កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានច្រកចេញចូលនៃសាលាខេត្ត និងប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។


ក្នុ្ងងកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ដោយសម្រេចយល់ព្រម សម្លេងគាំទ្រ២៥លើ២៥សម្លេង ព្រមទាំងបានឆ្លើយតប ដោះស្រាយជុំវិញបញ្ហាប្រឈមមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះផងដែរ៕




 

No comments:

Post a Comment

Pages