កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតិ - BNP

Breaking

Monday, May 10, 2021

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតិ

បាត់ដំបង៖ នៅវេលាម៉ោង ១៦ និង ២០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាំ សុខ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិនចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងនិងខេត្តបាត់ដំបង ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត និងបានដហូតវត្ថុតាងកាំភ្លើង អឹម១៦ ចំនួន០១ដើម, បង់អឹម១៦ ចំនួន១០ បង់, បង់អាកា ៤៧ ចំនួន ៤បង់, បង់ម៉ាត់តាយ៉ែតចំនួន ០២បង់, គ្រាប់កាំភ្លើងអឹម១៦ចំនួន ២៤២គ្រាប់, គ្រាប់កាំភ្លើងអាកា៤៧ចំនួន ៦៤ គ្រាប់, គ្រាប់ខ្ចិបអាកា ៤៧ចំនួន ០៧ គ្រាប់, គ្រាប់ម៉ាត់តាយ៉ែតចំនួន ០៩ គ្រាប់, មីនចំនួន ០៤ គ្រាប់, ទូសសៀចំនួន ០១, ស្បែកជើងកវែងយោធាចំនួន ០២គូ, ឯកសណ្ឋានប៉ារ៉ាចំនួន ០១កំប្លេ, អាវភ្លៀងយោធាចំនួន ០១, ទូរស័ព្ទចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។




 

No comments:

Post a Comment

Pages