រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ - BNP

Breaking

Wednesday, May 12, 2021

រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩

ព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។


អំណោយដែលប្រគល់ជូនមករដ្ឋបាលខេត្តមានដូចជា៖

១.ក្រុមហ៊ុន ដឹកជញ្ជូន J&T Express សាខាខេត្តព្រះសីហនុ ឧបត្ថម្ភ ម៉ាសចំនួន ១២.៥០០ ម៉ាស អង្ករចំនួន ១.០០០ គីឡូក្រាម ទឹកពិសាបរិសុទ្ធ ៥០ កេស មីចំនួន ៣០កេស និងអាល់កុលចំនួន ៦០លីត្រ។


២.លោក ឱ សេរីមុន្នី ម្ចាស់ហាង Kampuh Seafood Sihanoukville  ឧបត្ថម្ភ ថវិកាចំនួន ២.០០០.០០០ រៀល និងទឹកពិសាបរិសុទ្ធចំនួន ៣០ កេស។


៣.ក្រុមហ៊ុន ខេម អាយឃែរ ឯ.ក ឧបត្ថម្ភថវិកាចំនួន ៤.០០០ ដុល្លារអាមេរិក ។


លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដឹកជញ្ជូន J&T Express សាខាខេត្តព្រះសីហនុ លោក ឱ សេរីមុន្នី ម្ចាស់ហាង Kampuh Seafood Sihanoukville និងក្រុមហ៊ុន ខេម អាយឃែរ ឯ.ក បាននាំយកថវិកា និងសម្ភារៈ ឧត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) អ្នកជំងឺកូវីដ ក្នុងក្រុងព្រះសីហនុ ការនាំយកថវិកា និងសម្ភារៈ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ- ១៩  ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។ ម្យ៉ាងទៀត ថវិកាទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ផ្គត់ផ្គង់អ្នកជំងឺ និងមន្ត្រីជួរមុខរបស់យើង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។

  

ក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿ ជាក់ថា រោងចក្រ  ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕




 

No comments:

Post a Comment

Pages